ឯកឧត្តម ទេព យុទ្ធី នាំយកចង្ហាន់ ទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃគង់នៅវត្តគគីរជុំភ្នំខ្វាវ ខេត្តកែប
នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ទេព យុទ្ធី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងលោកជំទាវ បានអញ្ជើញនាំយកចង្ហាន់ ទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃគង់នៅវត្តគគីរជុំភ្នំខ្វាវ ស្ថិតនៅក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។
ប្រភព: ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥